យាយរវល់ចូលបន្ទប់ទឹក ចេញមកវិញ បាត់ចៅក៏ដើររក ស្រាប់តែឃើញលង់ទឹកក្រោយផ្ទះស្លាប់

តាកែវៈ កាលពីវេលាម៉ោង ៦និង២៥នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានករណីក្មេងប្រុសម្នាក់លង់ទឹកក្រោយផ្ទះស្លាប់ ស្ថិតភូមិអូតាសេក ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ខុម វឌ្ឍនា ភេទប្រុស អាយុ ១ឆ្នាំ៦ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ចុះលេងទឹក ខណៈយាយរវល់ចូលបន្ទប់ទឹក។

ដំណើររឿង៖ មុនពេលកើតហេតុលោកយាយបានចូលបន្ទប់ទឹកបត់ជើង លុះចេញមកវិញបាត់ចៅក៏ដើររក ស្រាប់តែឃើញចៅលង់ទឹកត្រពាំងក្រោយផ្ទះស្លាប់បាត់ទៅហើយ ចំណែកឯឪពុកម្ដាយក៏ទៅធ្វើការការនៅប្រទេសថៃទៀត។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *