ព័ត៌មានជាតិ

Update៖ បុកស្លាប់២នាក់ប្តីប្រពន្ធភ្លាមៗនៅ…

កែប: នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ រសៀល រវាងរថយន្ត និងម៉ូតូមានទិសបញ្ចាស់គ្នា នៅចំណុចខាងជើងក្លោងទ្វាវត្តព្រៃតាកុយ ចម្ងាយ២០ម៉ែត្រ ក្នុងភូមិរនេស ឃុំពងទឹក ស្រុកដ/ណ ខេត្តកែប។
រថយន្តម៉ាក់តូរីសពណ៌លឿងស្លាកលេខកណ្តាល2B 6449 បើកបរពីលិចទៅកើតបើកបរដោយឈ្មោះហ៊ី សារុន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិព្រៃហូរ សង្កាត់ព្រៃហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
( ឃាត់ខ្លួនយកមកអធិការន/បស្រុកដ/ណ)
ម៉ូតូហុងដាឆ្នាំ២០១១ពណ៌ខ្មៅស្លាកលេខព្រះសីហនុ1C 6785
បើកបរដោយឈ្មោះរស់ ស៊ីណារ៉ា ភេទប្រុសអាយុ៤៣ ផ្ទះលេខ៣៥៧ភូមិដើមស្លឺង សង្កាត់ច្បារពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ( ស្លាប់នៅនឹងកន្លែង ) ។
រួមដំណើរមួយឈ្មោះទួន រត្ន ភេទស្រីអាយុ៤១ឆ្នាំ (ត្រូវជាប្រពន្ធ ស្លាប់និងកន្លែង)
ក្រោយកើតហេតុរថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការនដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់