ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! មន្ត្រីនគរបាលម្នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូនៅផ្លូវ៦០ម៉ែត្រ ទុកឲ្យប្រពន្ធ និងកូនកំព្រា

ភ្នំពេញ: នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដដឹកខ្សាច់ និងម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរការមួយ សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អ្នករួមដំណើរ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ ។

ដំណើររឿង៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥៦នាទី ជនរងគ្រោះបន្ទាប់ពីចប់ភារកិច្ច បានឆ្លៀតពេលមកដឹកប្រពន្ធទៅផ្ទះ នៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង (ពីភ្នំពេញ ទៅខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់បានបត់ចូល ក្នុងការដ្ឋានក៏បានបុកកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្ដង ។

ចំណែករថយន្ដ និងតៃកុងឡាន ត្រូវបាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

មតិយោបល់