ព័ត៌មានជាតិ

(មានវីដេអូ) ជិះម៉ូតូលឿនដូចព្យុះ ហោះបុកបង្កាន់ដៃស្ពានបែកផ្កាភ្លើង

ភ្នំពេញៈ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​បុរសម្នាក់​ជិះ​ម៉ូតូ​លឿនផ្តាច់សង្ខារ ព្រលះបង្កាន់ដៃស្ពានលាន់ដូចរន្ទះ បណ្តាល​ឲ្យរបួសបែកក្បាលជាទម្ងន់​ កាលពីវេលាម៉ោង ១២និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភព​ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DF-2865 ក្នុងល្បឿនលឿននៅលើស្ពានអាកាសស្ទឹងមានជ័យ ចុះស្ពានពីវិញទាញចង្កូតមិនផុតជ្រុលទៅបុកជាមួយនិងបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលហូរឈាមពេញផ្លូវ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចុកទៅរក្សាទុកនៅប៉ុស្តិ៍បឹងសាឡាង ដើម្បីរងចាំបងប្អូនបុរសនោះមកទទួលយកវិញ៕


https://www.youtube.com/watch?v=5padbPzcf8g&feature=youtu.be
https://www.youtube.com/watch?v=V2X5o9k822Y&feature=youtu.be

មតិយោបល់