ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់​ចរាចរណ៍​ ពីរ​ករណីកន្លែងផ្សេងគ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ នៅខេត្ត​បាត់ដំបង់

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២១​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ កើតឡើង​នៅ​ស្រុក​កំ​រៀង​ និង​ស្រុក​ប​វេ​ល​ បណ្តាល​អោយ​មនុស្ស​២​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ ​។​

​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​ កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ លើ​ផ្លូវ​លេខ​១៥៩C​ ត្រង់​ចំណុច​ភូមិ​រាម​សេនា​ ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ រ​វ៉ាង​ម៉ូតូ​និង​ម៉ូតូ​ បង្កដោយ​ម៉ូតូ​ម៉ាក​ហុងដា​ C១២៥​ ព​ណ៌ខ្មៅ​ ពាក់​ផ្លាកលេខ​ បាត់ដំបង​ 1J-0444​ បើកបរ​ដោយ​ឈ្មោះ​ ញើ​ង​ ប៊ុ​ន​លី​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ ​នៅ​ភូមិ​ដូន​អោ​ក​ ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ បាន​បើក​ម៉ូតូ​បត់​ឆ្វេង​ (​ប្ដូរ​ទិស​)​ ឆ្លងផ្លូវ​បណ្ដាល​អោយ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ C១២៥​ ព​ណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1U-5116​ បើកបរ​ដោយ​ឈ្មោះ​ លី​ សេង​ឡុ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិក​គោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ (​រង​របួសស្រាល​)​ បុក​នឹង​ម៉ូតូ​បង្កខាងលើ​ស្លាប់​ នៅ​កន្លែង​កើតហេតុ ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ម៉ូតូ​បង្ក​បើកបរ​ដោយ​ស្ត្រី​វ័យ​៦៥​ឆ្នាំ​ ប្ដូរ​ទិស​ឆ្លងផ្លូវ​មិន​ប្រុង​ប្រ​យ័ត្នទើប​បណ្តាល​ទៅ​បុក​ម៉ូតូ​របស់​យុវជន​វ័យ​១៩​ឆ្នាំ​ ។​ ក្នុង​ហេតុការណ៍​នេះ​ ស្ត្រី​ខាងលើ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ ​។​

​ករណី​ទី​២​ កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​១៥​នាទី​ ត្រង់​ចំណុច​ផ្លូវ​វិស្វកម្ម​ក្រាល​គ្រួ​ស​ក្រហម​ ចេញពី​ផ្លូវជាតិ​លេខ​៥៧B​ ភូមិ​កំ​ប្រង់​ ឃុំ​តា​ក្រី​ ឆ្ពោះទៅ​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ស្ថិត​ក្រុម​ទី​៧​ ភូមិ​កំ​ប្រង់​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ស៊ឺ​មី​រ៉ឺ​ម៉ក​និង​ម៉ូតូ​ ។​ ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឃ្លិ​ច​ ព​ណ៌​ស​ ពាក់​ផ្លា​ក​លេខ​ បាត់ដំបង​ 1AJ-7237​ បើកបរ​ដោយ​ឈ្មោះ​ ខៀវ​ ម៉ាក​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ រស់នៅ​ភូមិ​កំ​ប្រង់​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ (​ ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ បាន​បុក​ពីក្រោយ​រ៉ឺ​ម៉ក​រថយន្ត​ ម៉ាក​ហ៊ីយ៉ា​ន់​ដាយ​ Hyundai​ ព​ណ៌ស​ ពាក់​ផ្លា​ក​លេខ​ កំពង់ចាម​ 3A-7228​ កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ​ កំពង់ចាម​ 4A-0420​ ។​ ក្នុង​ហេតុការណ៍​នេះ​ អ្នក​បើក​ម៉ូតូ​ដែល​ជិះ​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាន​រត់គេច​ខ្លួន​បាត់​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ខាងលើ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ និង​ស្រុក​ប​វេ​ល​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​ រួច​ដកហូត​មធ្យោបាយ​បង្ក​ទាំងអស់​យក​មក​រក្សា​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ ។​

​ចំណែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕​

មតិយោបល់