ព័ត៌មានជាតិ

ម៉ូតូបុកគ្នារបួសធ្ងន់ម្នាក់លេីផ្លូវជាតិលេខ២

តាកែវ:នៅថ្ងៃទី ០ខែសីហា ឆ្នាំ ២០២០វេលា ម៉ោង ៩និង ២០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចភូមិ ផ្តៀកឃុំព្រៃស្លឹកស្រុកទ្រាំង ខេត្ត តាកែវ លេីផ្លូវជាតិលេខ២គីឡូម៉ែត្រ លេខ ៨៧-៨៨រវាងម៉ូតូនិងម៉ូតូ។

សមត្ថកិច្ច ឲ្យដឹង ថា ម៉ូតូ ម៉ាក ហុនដាឌ្រីមC125ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M 7154បេីកដោយឈ្មោះអ៊ាន ភាពភេទស្រីអាយុ ៥០មុខរបរ កសិករ រសនៅភូមិសង្ហាឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្ត តាកែវ បានបេីកបរឆ្លងផ្លូវពីកេីតទៅលិចមិនរងរបួសទេ។ ស្របពេលនោះដែរក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុនដាបុិចពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ BD5790បេីកដោយទិត្យ ពិសិដ្ឋភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រាំងរោងឃុំធ្លកស្រុកទ្រាំងខេត្តតាកែវ បានបុកពេញទំហឹងបណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿងនិងបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តតាកែវ។

ចំពោះយានជំនិះត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នរងចាំដោះស្រាយតាមច្បាប់ជាក្រោយ៕

មតិយោបល់