ភ្នំពេញៈ លោក ម៉េង វិមានតារា បានចុះសួរសុខទុក្ខមន្ត្រីនៅមន្ទីរពេទ្យ ដែលរងគ្រោះថ្នាក់ ដោយបុរស់ម្នាក់ជាបុគ្គលិកដឹកទំនិញ Foodpanda បេីកបុកនៅក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី៣ នៅរសៀលថ្ងៃនេះ
លោកអនុសេនីយ៍ត្រី សុន ពន្លឺ ជាម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកវរសេនីយ៌ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឧបត្ថមជាថវិកា និងជួយចេញថ្លៃព្យាបាល ដល់លោកអនុសេនីយ៌ត្រី សុន ពន្លឺ ដែលបានរងគ្រោះ ដោយបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន Foodpanda បេីកបុក ពេលកំពុងបំពេញការងារ នៅត្រង់ចំណុចទីបញ្ជារការស្រាលជ្រមុះជ្រូកស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ពេលនេះជនបង្ក ត្រូវបាននាំយកទៅធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕
មតិយោបល់