បាត់ដំបងៈ កាលពីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវលំក្រួសក្រហម ត្រង់ចំណុចក្រុមទី ១ភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ម៉ូតូ១គ្រឿង ម៉ាកវ៉េវអាយ ធុនសេ ១២៥ ស្លាកលេខ បាត់ដំបង 1W -3724 បើកបរដោយឈ្មោះ សួម កុសល់ ហៅវៀត ភេទ ប្រុស អាយុ ៣២ ឆ្នាំ នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី បានធ្វើដំណើរពីភូមិចកធំ មុខទៅទិសផ្លូវជាតិ ៥ បានបុករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនធំ ស្លាកលេខ កំពង់ចាម 3A-0461 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួន) បើកបរច្រាស់ទិសគ្នា បណ្តាលឲ្យ៖
១.ស្លាប់មនុស្ស១នាក់ ភេទ ប្រុស( អ្នកបើកបរម៉ូតូ ) បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
២- ខូចខាតម៉ូតូ ១ គ្រឿង និង រថយន្ដ ១ គ្រឿង ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់