បាត់ដំបងៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុ ណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានចូលរួមជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានអនុវត្ត នាំខ្លួនមនុស្សប្រុសស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលម្តុំផឹកស៊ី និងមានការប្រើប្រាស់គ្រឿងញៀនផង យ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយ កន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំងស្រុក កំរៀងខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន០១ថង់ ទម្ងន់ ៤,៤៤ ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន ។
នៅក្រោយពេលសាកសួរ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់