ភ្នំពេញៈ ស្រ្តីម្នាក់មកលេងផ្ទះបងប្អូន ថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវបានក្រុមប្រមឹកវាយបណ្ដាលឲ្យរងរបួសប៉ោងមុខ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃ២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តសាមគ្គីរង្សី តាមបណ្ដោយផ្លូវលំ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះមានឈ្មោះ ឆ ណូន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ។ ជនបង្ករមានឈ្មោះ ហេង ឡុង ភេទប្រុសអាយុ៥៥ឆ្នាំ ស្កាក់នៅភូមិកើតហេតុខាងលើ ។
តាមសម្ដីស្រី្តរងគ្រោះបានឲ្យដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយ រូបគាត់បានមកលេងផ្ទះបងប្អូន ហើយពេលនោះក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាសឭខ្លាំងៗ ទើបរូបគាត់បានទៅប្រាប់ថាកុំឲ្យចាក់ឭខ្លាំងពេក តែខាងផ្ទះនោះនៅតែមិនស្ដាប់ ក៏ទៅប្រាប់ម្ដងទៀត ហើយបានម្ចាស់ផ្ទះចេញមកក៏បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដាលឲ្យប៉ោងមុខ ទើបរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ផង តែសមត្ថិកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ហាក់បីដូចជាគ្មានវិធានការចំពោះរឿងនេះ គាត់បានទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថក្រុងភ្នំពេញវិញម្ដង ។
លុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៣០នាទី កម្លាំងកងរាជអាវុធហត្ថក្រុង បានដាក់កម្លាំងចុះទៅចាប់ជនបង្កបានម្នាក់ឈ្មោះ ហេង ឡង់ នៅមុខផ្ទះជនបង្កតែម្ដង។
បច្ចុប្បន្នជនបង្កខាងលើត្រូវបានកម្លាំងអាវុធហត្ថក្រុងភ្នំពេញ យកទៅសួរនាំនិងចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/4XP2B7loYkg
មតិយោបល់