ព័ត៌មានជាតិ

មេឃកំពង់ភ្លៀង ឪពុកបបួលកូនត្រឡប់ពីចំការទៅផ្ទះ មកដល់កណ្តាលផ្លូវកូនសុំទៅយកទ្រនាប់ជើងវិញ ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យស្លាប់តែម្តង

បាត់ដំបង: នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង៤៥នាទី នៅចំណុចទឹកចេញតូច ស្ថិតនៅក្នុងងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរន្ទះបាញ់មនុស្សស្លាប់កើតឡើង ០១លើក ជនរងគ្រោះឈ្មោះ សំ សៀវម៉ី ភេទស្រី អាយុ០៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះបានឲ្យដឹងពីមូលហេតុថាពេលមេឃកំពង់ភ្លៀងធ្លាក់ខ្លាំង ឪពុកក៏បបួលកូនត្រឡប់ពីចម្ការទៅផ្ទះវិញ មកដល់កណ្តាលផ្លូវកូនសុំទៅយកទ្រនាប់ជើង ដើរបានចម្ងាយប្រហែលបីមែត្រពីឪពុក ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។
ក្រោយពីសមត្ថកិច្ច ចុះត្រួតពិនិត្យសព និងកន្លែងកើតហេតុរួចមក បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់