ម៉ូតូបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

កោះកុងៈ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុក និងម៉ូតូរ៉ឺម៉ក បើកបរបញ្ច្រាសទិសគ្នា ចំណុចមុខសាលាបឋមសិក្សាឬស្សីជ្រុំ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

ជនបង្កឈ្មោះ រឿន រុន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងឈើត្រាវ រងរបួសធ្ងន់ បាក់ស្មងជើង ខាងឆ្វេង និងត្រូវត្រង់ក្បាលពីខាងក្រោយធ្ងន់ បើកបរម៉ូតូ ម៉ាកវេវ ដាច់ជា ២កំណាត់ ដោយម៉ូតូពុំមានភ្លើងបំភ្លឺផ្លូវ។
ជនរងគ្រោះឈ្មោះ ហន យ៉ត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងរបួស បាក់ធ្មេញ បើកបរម៉ូតូម៉ាកវីវ៉ា អូសរ៉ឺម៉ក ត្រូវបានបញ្ជូនមក មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

បច្ចុប្បន្ន ម៉ូតូបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយ តាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *