ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

​ស្តា​ប់​​ទឹ​ក​ដ​ម​​​ សំ​នៀ​ង​​ដ៏​ពិ​រោះ​​​រ​បស់​យុ​វ​ជ​ន​​ខេ​ត្ត​​​បា​ត់ដំ​ប​ង​​​តិ​ច​មើ​ល​ !​ (Video Inside)

ភ្នំពេញ​៖ ​យុវជនខេត្តបាត់ដំបង និងជាម្ចាស់បទ “​ឈឺចាប់​ថ្ងៃ​បោះ​បាយបិណ្ឌ​” ​លោក សំអាត ពណ្ណរាយ ​​បានធ្វើឲ្យមិត្តភក្តិ ​ចាប់អារម្មណ៍​ជាមួយនឹង​បទចម្រៀងដ៏ពិរោះ ​ដែល​​យុវជន​រូបនេះ​ចែករំលែក នៅលើហ្វេសប៊ុក ។​

សំអាត ពណ្ណរាយ ដែលប្រើប្រាស់គណនីឈ្មើ Reach Nara បានសរសេរនៅលើ Wall Post ថា ” Khmer original song comming soon hasha” ដែលប្រែជាខ្មែរថា “បទចម្រៀង​ស្នាដៃកូនខ្មែរ​នឹងចេញ​ក្នុងពេលឆាប់ៗខាងមុខនេះ ហាសហា” ។​
សំអាត ពណ្ណរាយ
យុវជន​​​អ្នកខេត្តបាត់ដំបងរូបនេះ កន្លងមកធ្លាប់ចេញបទ ស្នាដៃកូនខ្មែរដូចគ្នា នោះគឹបទ “​ឈឺចាប់​ថ្ងៃ​បោះ​បាយបិណ្ឌ​” ដែលទទួលបានការគាំទ្រ និងសរសើរពីសំណាក់លេង​ហ្វេសប៊ុក និង ​មិត្តភក្តិរបស់លោក ​។ ពណ្ណរាយ ធ្លាប់បានប្រាប់ដល់សារព័ត៌មាន ដំណឹងថា បទនេះជាបទ​ស្នាដៃកូនខ្មែរពិត ៗដោយលោក រៀនតែ ៦ ខែ​​ជាមួយនឹងគ្រូភ្លេង និងសិក្សា​តាម YouTube ទើបអាច​ធ្វើវាបាន ៕​
ម៉េចដែរ អ្នកខេត្តបាត់ដំបង មានមោទនៈភាព ចំពោះគាត់អត់ ?​
ទស្សនាឃ្លិបចម្រៀងដូចខាង​ក្រោមនេះ ៖

“​ឈឺចាប់​ថ្ងៃ​បោះ​បាយបិណ្ឌ​”

មតិយោបល់