ភ្នំពេញ:ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ក្រោយពីដំណេីរការភ្លេីងស្តុបថ្មីជាបន្តបន្ទាប់ចំនួន៦ស្តុបរួចហើយនោះ នៅរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បាននឹងកំពុងដាក់ឲ្យដំណេីរការភ្លេីងស្តុបថ្មីទី៧ នៅប្រសព្វរវាងផ្លូវលេខ២០០៤ ឬផ្លូវសឡា និងផ្លូវវត្តអង្គតាមិញ ក្នុងខណ្ឌពោធិ៍សែនជ័យបន្តទៀត។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង២ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ដាក់ឲ្យដំណេីរការភ្លេីងស្តុបថ្មីទី៧ នៅប្រសព្វរវាងផ្លូវលេខ២០០៤ ឬផ្លូវសឡា និងផ្លូវវត្តអង្គតាមិញ ក្នុងខណ្ឌពោធិ៍សែនជ័យ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមគោរពភ្លេីងស្តុបនិងច្បាប់ចរាចរទាំងអស់គ្នា៕
មតិយោបល់