កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង០០និង៣០នាទីយប់ នៅចំណុចផ្ទះសំណាក់របស់ឈ្មោះ ថៃ បូរិន ស្ថិត ក្នុង ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្ត កំពង់ចាម ដោយបានការអនុញាតពី ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពង់ចាម សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលើ និង ប៉ុស្តិ៍ នគរបាលរដ្ឋបាលជយោ ដឹក នាំ ដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការ រង ទទួលផែន ប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋបាលចំហ រកឃើញករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី ០៦នាក់ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរួមមាន៖
១-ឈ្មោះ អ៊ីទ្រេះ វ៉ារី ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិ ខ្មែរ -ឥស្លាម មុខរបរ កម្មករ នៅភូមិ អូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ ចាម ។
២-ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ ចាម ។
៣-ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិ ថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ អូន ស៊ីណា ហៅស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ នារីខារ៉ាអូខេ នៅភូមិ ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ ២៨ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ នារីខារ៉ាអូខេ នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្តមានជ័យ ។
៦-ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ នារីខារ៉ាអូខេ នៅខេត្ត កំពត ។
៧-ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិ អូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ ចាម ។
៨-ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរនារីខារ៉ាអូខេ មកស្នាក់នៅ ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្ត កំពង់ ចាម ។
៩-ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិស្ពី(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ម្ចាស់ផ្ទះសំណាក់ ថៃ បូរិន និងខារ៉ាអូខេ ណាកាហ្សាKTV)។
១០-ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការខារ៉ាអូខេ នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ទូរស័ព្ទដៃចំនួន០៩គ្រឿង និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕




មតិយោបល់