កំពង់ឆ្នាំងៈ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ មានករណី ចង.ក សម្លាប់ខ្លួននៅចំណុចលើផ្ទះក្នុងបន្ទប់ ផ្ទះឈ្មោះ ស៊ឹម ឆើត ប្រពន្ធឈ្មោះ នួន ក្នុងភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ស៊ឹម ឈឿន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវជាប្អូនបង្កើតរបស់ម្ចាស់ផ្ទះ ។
ករណីចង.កនេះ មូលហេតុ ដោយសារឪពុកបង្កើតបានស្តីបន្ទោសរួចមានការជជែកឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយឪពុកក៏ទៅស្រែបាត់ទៅ ដោយមិនដឹងកូនមកចង.ក ដល់ម៉ោងប្រហែល ៤និង៣០នាទី ម្តាយបាត់កូនទើបដើរមក រកនៅផ្ទះកូនខាងលើ ទើបឃើញកូនឈ្មោះ ស៊ឹម ឈឿន ចង.កសម្លាប់ខ្លួន បានស្លាប់បាត់ទៅហើយ ។
ម្ចាស់ផ្ទះខាងលើនេះ ទៅធ្វើការរោងចក្រ នៅភ្នំពេញមិនបាននៅផ្ទះទេ ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់