ព័ត៌មានជាតិ

អាសូរណាស់! កំពង់ធ្វើការ២នាក់កូនត្រូវ ឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ

កណ្តាលៈ ករណីឆក់ចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់ភ្លាមៗ (ខ្សែរភ្លើង) កើតហេតុថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១
វេលាម៉ោង ៤និង២០នាទី នៅចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុិច ប៊ុនធឿន ភេទប្រុសអាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្ន ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមការបំភ្លឺរបសឈ្មោះ អុិច ប៊ុនធីម ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុនរបរជាងផ្សារដែក មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) បានអោយដឹងថា ខ្លួននិងឪពុក (ជនរងគ្រោះ) បានទៅធ្វើរោងលក់ដូរសង់អំពីដែកអោយគេនៅចំណុច ភូមិ ឃុំកើតហេតុ ពេលនោះខ្លួន និងជនរងគ្រោះបានឡើងទៅផ្សារផ្លានដែកដំបូររោង ពេលផ្សាររួច ខ្លួនក៍បានចុះមកមុន ដោយជនរងគ្រោះ នៅស្រាយក្បាលខ្សែភ្លើងទុកដាក់អំពូល តែមិនមានអំពូលទេមានតែខ្សែភ្លើង យកមកសៀតនៅខាងក្រោមផ្លានដែកដែលផ្សាររួច បានប្រហែល ១០នាទី ខ្លួនក៍បានក្រលេកមើលទៅខាងលើស្រាប់តែឃើញជនរងគ្រោះ បានដួលនៅលើឈើដែលដាក់នៅពីលើផ្លាន ភ្លាមនោះខ្លួនបានទៅទាញខ្សែរភ្លើងអោយចេញពីដែក រួចក៍ស្រែកប្រាប់អ្នកជិតខាងថាប៉ាខ្ញុំឆក់ចរន្តអគ្គិសនីហើយ រួចបាននាំគ្នាយកជនរងគ្រោះដាក់ចុះមកក្រោម និងយកមកមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ បន្ទាប់មកក្រុមគ្រួសាសពបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះកំលាំងនគរបាលរដ្ឋបាលគគីរបានចុះទៅដល់ចំណុចកើតហេតុ ដោយសហការជាមួយកំលាំងផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ គ្រូពេទ្យ អាជ្ញាធរ ភូមិឃុំ ធ្វើការពនិត្យសពជនរងគ្រោះ។
ការសន្និដ្ឋាន៖
តាមការពិនិត្យរបស់កំលាំងជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ខ្សែភ្លើង)។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់