កំពង់ធំៈ ថ្ងៃព្រហស្បតិ៍រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទីរសៀល មានករណីលង់ទឹក១លើក បណ្តាលអោយស្លាប់មនុស្សម្នាក់ ស្ថិតនៅត្រង់ចំណុចត្រពាំងអញ្ញាញ ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ ម៉ែន រ៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ ។
មូលហេតុ៖ ចុះមុជទឹកស្រះខ្យល់គ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន ។ បន្ទាប់មកបានក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់