ត្បូងឃ្មុំៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីខ្យល់បក់បោកខ្លាំងនិងមានភ្លៀងធ្លាក់ផងនោះបានបណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖
-នៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង
-នៅទីតាំងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ០៨ខ្នង
-នៅទីតាំងភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ០១ខ្នង
-នៅទីតាំងភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង
-នៅទីតាំងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន ០៣ខ្នង
ករណីខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕
មតិយោបល់