ព័ត៌មានជាតិ

បញ្ជូនម្ចាស់សង្វៀនជល់មាន់ទៅតុលាការ

រតនគិរីៈ ម្ចាស់សង្វៀនបើកល្បែងជល់​មាន់ម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងបានលុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង ឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះ មំ ម៉ុនស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ហើយត្រូវបានបញ្ជូនទៅតុលាការនា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

លោក តេង សាវុធ អធិការរងទទួលផែនយុត្តិធម៌បានបញ្ជាក់ថា ខណៈសមត្ថកិច្ចចុះទៅដល់កន្លែងកើហេតុ ក្រុមអ្នកញៀនល្បែងជល់មាន់មានគ្នាប្រហែល១០ទៅ១៥នាក់ បានដាក់មេប្រូចអស់ ដោយបន្សល់ទុកអាគកមួយក្បាលខ្នាយដែកមួយគូ ជញ្ជីងសម្រាប់ថ្លឹងមាន់ និងម្ចាស់ផ្ទះឈ្មោះ មំ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាម្ចាស់សង្វៀនមាន់៕

photo_2016-08-14_18-21-24photo_2016-08-14_18-21-29

មតិយោបល់