ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែសីហា ទិសដៅ ខែកញ្ញា ឆ្នាំ២០១៦ និងបានផ្សព្វផ្សាយលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត និងវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ អំពីចរិតលក្ខណ: និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់មេបញ្ជាការង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់សន្តិសុខ សរុបចំនួន១៩៥នាក់ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មានប្រសាសន៍ ផ្ដាំផ្ញើដល់កម្លាំងដែលបានចូលរួមប្រជុំទាំងអស់ ឲ្យទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ តទៅ លោកឧត្ដមសេនីយ៍ត្រី ក៍បានផ្ដាំផ្ញើបន្ថែមទៀតថា ត្រូវចេះសាមគ្គី ផ្ទៃក្នុង ជាពិសេសអាវុធហត្ថត្រូវចេះជួយគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជា ដល់មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ដែលបានទទួលការផ្សព្វផ្សាយថ្ងៃនេះ ត្រូវយកទៅផ្សព្វផ្សាយបន្តដល់កម្លាំង ក្រោមឱវាទផងដែរ៕

photo_2016-08-14_18-20-01photo_2016-08-14_18-20-21photo_2016-08-14_18-20-39photo_2016-08-14_18-20-53photo_2016-08-14_18-21-04photo_2016-08-14_18-21-28

មតិយោបល់