ព័ត៌មានជាតិ

នេះ!! មុខសញ្ញាឆក់កាបូបជនបរទេសយ៉ាងសកម្ម ខេត្តព្រះសីហនុ…

ព្រះសីហនុៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបជនបរទេស បានសម្រេច ខណៈដែលជនរងគ្រោះកំពង់ជិះម៉ូតូកង់បី។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងផ្លូវបេតុងបុរី គុជអាស៊ី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ។

ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានធ្វើការស្រាវជាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ទី១ឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (អ្នកបើកម៉ូតូដៃដល់,ទី២ឈ្មោះ សឿង សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ (សមគុំនិត) និងទី៣ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅ ក្រុម៣ ភូមិ២ សង្កាត់១ ខេត្តព្រះសីហនុ (សមគុំនិត) ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់ ឈ្មោះ ធុន ប៊ុនហុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកហាង យូតូភា ស្នាក់នៅផ្ទះជួលម្តុំ ក្រោយពេទ្យ ក្រុម១៤ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ បានរត់គេចខ្លួន ។

ជនរងគ្រោះមានគ្នា ២នាក់ ទី១ឈ្មោះ LITVINOVA VIOLETTA ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខ FF៧១៤២៣២ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ និងទី
២ឈ្មោះ TERENTYEVA YULIYA ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិ អ៊ុយក្រែន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខ FE០៧៣០២៩ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ ។

ក្នុងនោះដកហូតបាន៖ កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន១, កាបូបដៃ ពណ៌ខ្មៅ ចំនួន ១, លិខិតឆ្លងដែន ២ច្បាប់,ទូរសព្ទដៃម៉ាក អាយហ្វូនសិច ពណ៌ស ចំនួន១គ្រឿង,លុយចំនួន ២០០ដុល្លារ,សំបុត្រយន្តហោះ ចំនួន ២សន្លឹក,កាតធនាគារ និងកាតបញ្ចុះតម្លៃមួយចំនួន និងឯកសារមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ដើម្បីស្វែងរកបក្ខពួករបស់គេដែលរត់គេចខ្លួន និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់