ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្រ្តីឲ្យរក្សាតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញដដែល

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានប្រាប់Post News ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រក្សាតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ដដែល។

លោក លី សូវ៉ាន់ បានប្រាប់ Post News នៅរសៀលថ្ងៃទី១៤ សីហាមុនបន្តិចនេះថា «រក្សាតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ដដែល ដោយជំរុញឲ្យមន្រ្តីក្រសួងសុខាភិបាលយកចិត្តទុកដាក់ខិតខំពង្រឹងការងារបន្ថែមទៀត»

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា ក្រោយពីទទួលព័ត៌មានពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រាប់ថា មិនមានការដកតំណែង និងឲ្យលោក សុខ សុគន្ធ ប្រឹងប្រែងធ្វើការ។

សូមរំឭកថា បន្ទាប់ពីមានករណីចាប់ឃាត់រថយន្តរបស់វិទ្យុអេប៊ីស៊ី ដោយសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ សីហា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាទៅអភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យសម្របសម្រួលដោះស្រាយយករថយន្តនោះប្រគល់ទៅអេប៊ីស៊ីវិញ។ ប៉ុន្មានម៉ោងក្រោយមក សម្ដេចក៏បានទូរស័ព្ទទៅខាងវិទ្យុអេប៊ីស៊ី ប្រកាសផ្ដល់រថយន្តបន្ថែមពីរគ្រឿងទៀតដល់វិទ្យុមួយនេះ និងបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យដកតំណែងលោក សុខ សុគន្ធ តែម្ដង៕

hun-sen-4-13-08-16

មតិយោបល់