បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ឈ្លក់នឹងសម្លម្ជូរកង្កែបបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ខណៈពេលកំពុងហូបបាយ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សាត រើន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ភួង រ៉ាន អាយុ៤៨ឆ្នាំ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
របាយការណ៍បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ បើតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លហុត ក៏ស្រាប់តែឈ្លក់និងមានអាការៈអន្ទះអន្ទែង ពេលនិងគាត់និងអ្នកជិតខាងបានជួយរឹត ធ្វើចលនាយ៉ាងណាក៏មិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បាន ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមាន សមាសភាព ១-នគរបាលផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ,២-នគរបាលផ្នែកព្រហ្មទណ្ឌ,៣-នគរបាលប៉ុស្តិ៍ឈ្នួរមានជ័យ,៤-គ្រូពេទ្យមណ្ឌលសុខភាពឃុំឈ្នួរមានជ័យ,៥-លោកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ,៦-លោកមេភូមិគោកត្រាច,៧-ប្រពន្ធកូនបង្កើតរបស់សាកសព។ ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញារឺស្លាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ៕
មតិយោបល់