ភ្នំពេញៈ ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅ និងកន្លែងកើតហេតុនិងស្រ្តីម្នាក់ទៀតអង្គុយពីក្រោយរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុក និងខឿនផ្លូវរួចប៉ើងស្រ្តីរងគ្រោះទៅបោកក្បាល និងបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ត្រូវនឹងថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពមានឈ្មោះ ខេម ម៉ាច ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញស្រ្តី ២នាក់ ជិះម៉ូតូ ម៉ាក fino មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HQ 7007 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុក និងខឿនផ្លូវបណ្តាលឲ្យខ្ទាតម៉ូតូទៅមុខជាច្រើនម៉ែត្រ ចំណែកឯស្រ្តីរងគ្រោះបានប៉ើងទៅបោកក្បាលនិងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតដែលអង្គុយពីក្រោយគ្រាន់តែរងរបួសធ្ងន់។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វារ ចុះមកដល់រួចក៏បានឆែក នៃការមេរ៉ាសុវិត្ថិភាពដោយឃើញស្រ្តីរងគ្រោះជិះម៉ូតូទៅបុក និងខឿនផ្លូវស្លាប់ខ្លួនឯង ដោយមិនប៉ះពាល់ជាមួយនាក់ដទៃ ក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើរបុណ្យតាមប្រពៃណី៕
មតិយោបល់