ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នារីវ័យក្មេងម្នាក់ ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត បណ្តលឲ្យកិនបែកក្បាលស្លាប់នៅក្នុងថ្លុងឈាម ខណៈធ្វើដំណើរស្របទិសគ្នា ចុះពីស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាចិន នៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពាន ជ្រោយចង្វាត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-4083 ជិះម្នាក់ឯង ចុះពីស្ពានជ្រោយចង្វា ទន្ទឹមគ្នាជាមួយរថយន្តលុចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-7666 ធ្វើដំណើពីនាកប្ដីប្រពន្ធ ពេលមកដល់ត្រង់ចំណុចកើតហេតុ ស្របនិងផ្លូវរួមតូចផង ក៏ទាក់ដៃហ្វ្រាំងម៉ូតូជាមួយស្តុបរថយន្តមុខខាងស្ដាំ បណ្ដាលអោយដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៌ ចំណែកអ្នកបើករថយន្ត ដោយឃើញថាខ្លួនបានកិននារីវ័យក្មេងស្លាប់ភ្លាម បានឈប់រថយន្តរួចដើរទៅសំដៅសមត្ថកិច្ចប្រចាំការ គោលដៅ២៤ម៉ោងចរាចរណ៍ក្រុង ដើម្បីរាយការណ៍ប្រាប់រឿងករណីខាងលើ ។
សពនារីរងគ្រោះឈ្មោះ រ័ត្ន ចាន់ណារុណ (ហៅ អាខួច) ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូ និងរថយន្តនិងអ្នកបើករថយន្តបង្ក ទៅក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តក្ដីចាស់ ៕
មតិយោបល់