ឧត្តរមានជ័យៈ នៅវេលាម៉ោង៨ និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង មានទទឹង០៤ម៉ែត្រ និងបណ្តោយ ០៥ម៉ែត្រ ធ្វើពីឈើប្រក់ស្បូវ ស្ថិតនៅក្នុងភូមិរំចេកលិច ឃុំស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។
ករណីខាងលើនេះ មូលហេតុបណ្តាលមកពីឪពុកម្តាយមិននៅផ្ទះ កូនស្រីម្នាក់ មានអាយុ៧ឆ្នាំ បានយកភ្លើងដុតស្រមោច នៅជញ្ជាំងផ្ទះស្បូវ បណ្តាលអោយឆេះ ។ ម្ចាស់ផ្ទះឈ្មោះ ម៉ុន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុន សុភស់ អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែនៅភូមិ-ឃុំខាងលើ ។
សម្ភារៈខូចខាតរួមមាន៖
– ប្រាក់ខែ្មរចំនួន១លានរៀល
– វិទ្យុទាក់ទង០១គ្រឿង
– អាគុយ០១ ផ្ទាំងសូឡា០១
ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕
មតិយោបល់