ព័ត៌មានជាតិ

ឱ!លោកមេភូមិអើយ តណ្ហាអីក៏ក្រាស់ម្ល៉េះ ចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯង នៅក្នុងបន្ទប់ទឹក ទាំងនាងមានប្តីហើយ

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការចាប់ខ្លួនប្រធានភូមិម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ ក្រោយពេលដែលបុរសរូបនេះ ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង នៅក្នុងបន្ទប់ទឹកបានសម្រេចចំនួន២ដង ហើយបានបែកធ្លាយរឿងនេះដឹងដល់ប្រពន្ធ ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិ ចំណែកឯកូនស្រីដែលរងការចាប់រំលោភនោះមានអាយុ២២ឆ្នាំ ហើយនាងពុំមែនជាស្រ្តីក្រមុំឬមេម៉ាយនោះទេ គឺមានប្ដីរួចទៅហើយ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងលើកទី១ នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយនៅពេលនោះ ជនរងគ្រោះដែលជាកូនស្រី បានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោយផ្ទះ តែម្នាក់ឯង ។ ឃើញឱកាសស្ងាត់ជនសង្ស័យ ក៏បានដើរចូលទៅតាមគំរាមកុំឲ្យកូនស្រីស្រែក និងប្រាប់ដល់ក្រុមគ្រួសារដឹង រួចហើយចាប់រំលោភរហូតបានសម្រេច ទើបដើរចេញពីកន្លែងកើតហេតុ ហើយនាងក៏ពុំបានប្រាប់រឿងនេះ ដល់ម្ដាយឬប្ដីបានដឹងឡើយ ។

ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ ខណៈដែលនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកខាងលើនោះ ជនសង្ស័យជាឪពុករូបនេះ ក៏បានដើរចូលទៅគំរាមសម្លាប់ និងចាប់រំលោភជាលើកទី២ រហូតបានសម្រេចម្ដងទៀត ។ បន្ទាប់មកនាងបានលាក់រឿងនេះទុកក្នុងចិត្ត រហូតដល់ថ្ងៃទី៦ ខែឧសភានេះ ទើបបែកធ្លាយដឹងដល់ម្ដាយ ហើយស្រ្តីជាម្ដាយក៏ប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើ បានចុះទៅចាប់ខ្លួនបុរសនេះ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់តែម្ដង ៕

មតិយោបល់