ព្រៃវែងៈ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច បានចុះសំណេះ សំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សារឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ នៅភូមិតាណាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច។
នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ ស្រេង ជា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច បានចុះសំណេះសំណាលជាមួយលោកមេឃុំ ក្រុមប្រឹក្សារឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋសរុបចំនួន៧៩នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោកស្នងការបានផ្សព្វផ្សាយច្បាប់ បោះឆ្នោត និងជំរុញឲ្យលោកមេឃុំ លោកមេភូមិ និងប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះស្រាវជ្រាវដល់ខ្នងផ្ទះ ចំពោះប្រជាពលរដ្ឋទាំងពីរភេទ ដែលមិនទាន់មានអត្តសញ្ញាណគំរូថ្មី ឲ្យពួកគាន់រួសរាន់ទៅបំពេញ បែបបទសុំធ្វើអត្តសញ្ញាណគំរូថ្មី ពីព្រោះការចុះ ឈ្មោះបោះឆ្នោតលើកនេះ តម្រូវឲ្យប្រជាពលរដ្ឋទាំងពីរភេទ មានអត្តសញ្ញាណគំរូថ្មី។
ពិធីសំណេះសំណាលនេះដែរលោកបានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដូចនេះសូមប្រជាពលរដ្ឋយើងទាំងអស់មេត្តារូសរាន់ ទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាឯកសារគតិយុត្តិដ៏សំខាន់ចាំបាច់ សម្រាប់បញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចសង្គម ជាពិសេសការអនុវត្តន៍សិទ្ធិខាងនយោបាយ ក្នុងនោះ លោកឧត្តមសេនីយ៍ ប្រធានក្រុមការងារ បានពង្រឹងក្រុមការងារតាមភូមិ អំពីនិតិវិធី ក្នុងការចុះឈ្មោះបោះឆ្នោតផងដែរ។
ឧត្តមសេនីយ៍ស្នងការ ក៏បានបន្តដំណើរ ចុះសំណេះសំណាលជាមួយគ្រួសារស្ត្រីសម្រាលកូន ,គ្រួសារសពចំនួន ៩ គ្រួសារ និងនាំយកថវិកា មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេ ទៅប្រគល់ជូនដល់គ្រួសារសម្រាលកូន ចំនួន៨គ្រួសារ និងគ្រួសារសពចំនួន ១គ្រួសារ មួយគ្រួសារ ទទួលបានថវិកា ចំនួន ២០០.០០០រៀល សរុបចំនួន ១.៨០០.០០០រៀល ៕
មតិយោបល់