ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

កំពង់ស្ពឺ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតនៅចំណុចភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ។

ប្រភពពីប៉ូលិសបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ទី១. ឃឹម សុខថន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី២. ហៀង ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. សូរ ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស់នៅក្នុងភូមិឃុំជាមួយជនសង្ស័យទី១ខាងលើ។ទី៤. អូន ពេញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម្លូរម៉ឺន ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ , ទី៥ ចក់ វី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិផ្សារឧដុង្គ ឃុំ វិហារលួង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៦. គង់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល ទី៧. ពៅ ប្រុសភារះ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល។

ប៉ូលិសបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានរឹបអូសយកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទ ចំនួន០៤គ្រឿង ប្រាក់ ១០.៦០០រៀល
ដែកកេះចំនួន០៥ កន្រ្តៃយ០១ ទុយយោ០១។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

photo_2016-08-14_18-50-51

photo_2016-08-14_18-51-07

photo_2016-08-14_18-51-15

photo_2016-08-14_18-51-29

មតិយោបល់