ព័ត៌មានជាតិ

Update៖ ករណីជាងផ្សារដែកដំបូលផ្សារ ធ្លាក់កម្ទេចភ្លើងត្រូវប៉ាតង់កៅស៊ូ រាលដាលឆេះតូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន១២តូប

កណ្ដាល: ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០ នាទីព្រឹក នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីអគ្គិភ័យកើតឡើងឆេះផ្សារ បណ្តាលឲ្យខូចខាតតូបលក់គ្រឿង បន្លាស់ម៉ូតូចំនួន១២តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

មូលហេតុ៖ បណ្ដាលមកពីការផ្សារដែក របស់ជាងផ្សារដំបូល ធ្លាក់មកត្រូវប៉ាតង់កៅស៊ូ និងសម្បកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះតែម្តង ។

ក្នុងករណីនេះ កងកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង រួមមាន៖
– រថយន្តស្នងការខេត្តចំនួន០៣គ្រឿង
-រថយន្តរបស់នាយកដ្ឋាន បង្ការពន្លត់ អគ្គិភ័យ០៣គ្រឿង
-រថយន្តបញ្ជាការដ្ឋានអង្គរក្ស០២ គ្រឿង ប្រើប្រាស់ទឹកចំនួន១៦ រថយន្ត រហូតដល់ម៉ោង១០និង៣០នាទី ទើបរលត់ជាស្ថាពរ ៕

មតិយោបល់