ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅផ្ទះសំណាក់ភ្នំដើមផ្កា ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន អធិការស្រុករលាប្អៀរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប្អៀរ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ទឹម ចាន់ធី អធិការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រង់ចំណុចផ្ទះសំណាក់ភ្នំដើមផ្កា ស្ថិតក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

១-ឈ្មោះពៅ សុគា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។
២-ឈ្មោះ ឯល ទូលការីម ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចារថ្មី ជាអណ្ដូងស្នាយ ស្រុករលាប្អៀរ ។
៣-ឈ្មោះ សាន់ សាណាស់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ។

ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន០៣កញ្ចប់ ទូរសព្ទដៃចំនួន០៤គ្រឿង,
ម៉ូតូចំនួន០២គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្មាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់