ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះអង្កេត និងយកគំរូផលិតផលអាល់កុលពីអ្នកលក់រាយ និងអ្នកប្រើប្រាស់ ក្នុងផ្សារវាលយន្ត បានចំនួន ២៣គំរូ ដើម្បីយកមកធ្វើតេស្តគុណភាព។
ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ ពពុះសណ្តែកចំនួន ១គីឡូក្រាម មានផ្ទុកសារធាតុគីមី (Borax) និងបន្តស្រាវជ្រាវរកប្រភពចែកចាយ៕
មតិយោបល់