ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សត្វសេះមួយក្បាល ដែលតែងតែឈរឲ្យភ្ញៀវជាតិ និងអន្តរជាតិ ជិះថតបង្ហាញ នៅតំបន់អង្គរនោះ ត្រូវបានរថយន្តបុក បណ្ដាលឲ្យងាប់

តសៀមរាបៈ សត្វសេះមួយក្បាល ដែលតែងតែ ឈរឲ្យភ្ញៀវជាតិ និងអន្តរជាតិ ជិះថតបង្ហាញ នៅតំបន់ អង្គរនោះ ត្រូវបាន រថយន្តបុក បណ្ដាលឲ្យងាប់ កាលពីយប់មិញ។

អធិការនគរបាល ក្រុងសៀមរាប លោកទិត្យ ណារ៉ុង បានឲ្យដឹងថា សត្វសេះនោះ ត្រូវបានរថយន្ត បុកបណ្ដាលឲ្យងាប់ នៅផ្លូវ៦០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ ៦ប្រហែល៣០ម៉ែត្រ ស្ថិតនៅ ភូមិចុង កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកអធិការ បន្ថែមថា តាមព័ត៌មាន ជំហានដំបូង គឺសត្វសេះនោះ ជាសេះនៅតំបន់អង្គរ ដែលដាក់ឲ្យភ្ញៀវជិះ ហើយវារត់ដាច់ ពីតំបន់អង្គរនោះមក ។

លោកទិត្យ ណារ៉ុង បន្ថែមថា រថយន្តដែលបុក បានបើកគេចបាត់ ហើយសត្វសេះ ដែលងាប់នោះ ត្រូវបាន ម្ចាស់យកទៅផ្ទះហើយ បន្ទាប់ពីម្ចាស់បានតាមរកវាតាំងពីយប់ម្លេះ! ។ លោកអធិការ មិនបានបញ្ជាក់ថា រថយន្តដែលបុក សេះបណ្ដាលឲ្យងាប់ជាប្រភេទ រថយន្តម៉ាកអ្វីទេ ហើយក៍មិនបានបញ្ជាក់ កើតហេតុ នៅម៉ោងប៉ុន្មានដែរ ៕

សត្វសេះងាប់២សត្វសេះងាប់១សត្វសេះងាប់

មតិយោបល់