ភ្នំពេញៈ ខណៈដែលឌុច លីដា ទើបតែត្រូវមហាជនរិះគន់រឿងហ៊ានស្រាតដើម្បីថតខ្សែភាពយន្តនាពេលថ្មីៗនោះ តារាសម្ដែងនាងទឹម រដ្ឋា បែរជាអះអាងថា នាងក៏មិនខ្លាចដូចគ្នានឹងឌុច លីដា នោះដែរ។ ការប្រកាសបែបនេះត្រូវបានមហាជនជឿជាក់ ដោយសារតែមុននេះបន្តិចនាងទើបតែថតបង្ហាញឈុតហែលទឹកធ្វើឲ្យបុរសៗជាច្រើនដែលឃើញរូបរាងដ៏ស៊ិចតារារបស់នាង ស្រក់ទឹកមាត់នៅក្នុងសាច់រឿង និងលើហ្វេសប៊ុក។
ទឹម រដ្ឋា និយាយថា នាងមិនខ្លាចក្នុងការថតដោះអាវ ឬចំហរល្វែងលើល្វែងក្រោមតាមការចង់បានរបស់ផលិតករនោះទេ ដោយសារតែយល់ថា ការសម្ដែងបែបនេះក្នុងរឿងគឺជារឿងសិល្បៈរបស់តារាគ្រប់រូប។ នាងថាធម្មតាពេលថតផលិតករគេមានបច្ចេកទេស ដោយមិនស្រាតននលគោក ដូចគ្នានឹងអ្វីដែលបានស្ដែងឡើងក្នុងកុននោះទេ ទើបនាងយល់ថាមិនគួរនឹងញញើតប្រសិនបើមានផលិតករតម្រូវឲ្យស្រាតពិតមែន។ នាងថាខ្លួនមានហេតុផល ក្នុងការទទួលថតបែបនោះក្នុងរឿង ទើបមិនខ្លាចចំពោះការរិះគន់ណាមួយរបស់មហាជននោះទេ។ ក្នុងនោះសូម្បីតែតម្លៃខ្លួន ក៏មិនមានកំណត់កប់ពពកណាមួយនោះដែរ សំខាន់គឺឲ្យតែខ្សែរឿងនោះសមស្រប ហើយមានឈុតដែលគួរនឹងឲ្យនាងថតគឺនឹងទទួលភ្លាម។
យ៉ាងណាមិញ នាងថាការបង្ខំចិត្តថតស្រាតមិនសុទ្ធតែថតដោយគ្មានហេតុផលនោះទេ គឺសម្រាប់តែរឿងដែលមានការតម្រូវ ហើយមិនហួសហេតុប៉ុណ្ណោះ។ នាងថាសម្រាប់បុរសជាទីស្រឡាញ់របស់នាង អត់មានជំទាស់រឿងថតស្រាតឬស៊ិចស៊ីក្នុងរឿងនោះទេ ដោយសារតែលោកយល់ច្បាស់ពីទម្រង់សម្ដែង។ អ៊ីចឹងហើយទើបនាងក្លាហានហ៊ានទទួលថតស្រាត ឬចំហរល្វែងលើល្វែងក្រោម ដោយមិនញញើតក្នុងរឿង បើទោះជាត្រូវប្រឈមនឹងការរិះគន់៕
https://youtu.be/oB0u0rAAr3w
មតិយោបល់