ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះកន្លែងមេការគ្រប់គ្រងគ្រឿងចក្រស្នាក់នៅអស់ម៉ូតូចំនួន៥គ្រឿងនិងសម្ភារ:ជាច្រើនទៀត

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះ មួយកន្លែង កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅ ចំណុចផ្លូវវិមានឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដែល ម្ចាស់ឈ្មោះ សឿង ម៉េងអៀង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ : មេការគ្រប់គ្រងគ្រឿងចក្រ

មូលហេតុ : ឆ្លងចរន្តអគ្គិសនី
ទីតាំងខាងលើជាប្រភេទ សំណង់ : រោងដែកប្រក់ស័ង្កសី (ទំហំ ៧ម៉ែត្រ x ២០ម៉ែត្រ ) នឹងម៉ូតូ ៥គ្រឿង មានផ្លាកលេខចំនួន ៣គ្រឿង អត់ផ្លាកលេខចំនួន ២គ្រឿង
១-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ កំពង់ចាម 1P-0189
២-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1D-0672
៣-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1C-3776
៤-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខឆេះអស់
៥-MSX ផ្លាកលេខឆេះអស់
ខូចខាតសម្ភារ: ឆេះសម្ភារ: រោងស្នាក់នៅ នឹងម៉ូតូ ៥គ្រឿងអស់ទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ហេតុការខាងលើមានការជួយអន្តរាគមន៍ពី រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួ ន ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប

រថយន្តជំនួយពន្លត់អគ្គិភ័យរួមមាន៖
– រថយន្តរណ្តៅដី ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រ គូប

ពន្លត់ចប់ : នៅវេលាម៉ោង ១០និង១០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់