វេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌាកំពុងព្រមានប្រឆាំងនឹងការអនុវត្តការប្រើប្រាស់លាមកគោដោយជឿជាក់ថា វានឹងជួយព្យាបាលជំងឺកូវីដ- ១៩ ។ ក្រុមគ្រូពេទ្យបាននិយាយថា មិនមានភស្តុតាងវិទ្យាសាស្ត្រសម្រាប់ប្រសិទ្ធ ភាពរបស់វាទេ ហើយវាមានហានិភ័យក្នុងការរាលដាលជំងឺផ្សេងៗទៀត។
នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ខែឧសភា។ រោគរាតត្បាតឆ្លងរាលដាលបានបង្កការបំផ្លិចបំផ្លាញលើប្រទេសឥណ្ឌាដែលមាន ២២,៦៦ លានករណីនិង ២៤៦.១១៦ នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថាចំនួនជាក់ស្តែងអាចខ្ពស់ជាង ៥ ទៅ ១០ដងហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែមន្ទីរពេទ្យ អុកស៊ី សែន ឬថ្នាំព្យាបាល។
នៅរដ្ឋហ្គូចានៅភាគខាងលិចនៃប្រទេសឥណ្ឌាអ្នកជឿខ្លះបានទៅជំរំសត្វគោម្តងក្នុងមួយសប្តាហ៍ ដើម្បីយកខ្លួន ប្រាណរបស់ពួកគេដាក់ក្នុងលាមកគោនិងទឹកនោមដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺហើយអាចជាសះ ស្បើយពីជំងឺឆ្លង។
នៅក្នុងសាសនាហិណ្ឌូ គោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈ ពេលជាច្រើនសតវត្សរ៍ហិណ្ឌូបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ជឿថា វាមានលក្ខណៈព្យាបាលនិងថ្នាំសម្លាប់មេរោគ។
មតិយោបល់