ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ គ្រឿងញៀនទាំងនេះគឺដឹកតាមទូកចេញពីភូមិកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្នកម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនិងបន្តស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់