ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៧នាក់ ថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ: មនុស្ស៧នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច ត្រូវសម្លាំងរបស់អធិការដ្ឋាននគរបាល​ខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ខណ:ដែលពួកគេនាំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅមុខមន្ទីពេទ្យព្រះកុសុម: ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលការចុះបង្ក្រាបនេះដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញជាច្រើននាក់ទៀត។

លោក អធិការខណ្ឌបានឲ្យដឹងថា ដោយមានបទបញ្ជារពីលោក អគ្គស្នងការរាជធានីភ្នំពេញបញ្ជាររួចមក លោក​បា​នឲ្យកម្លាំងចុះធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញ ទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋាន​ដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំ​ប្រើ​ប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន៧នាក់ ដកហូតថ្នាំញៀនចំនួន១ញ្ចប់តូច សម្ភារ:ប្រើប្រាស់មួយចំនួន រួមនឹង​គ្រឿងញៀនមួយចំនួន។ ហើយបច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើ​ត្រូវបាននាំខ្លួនយក​ទៅធ្វើ​ការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះ និងកសាងសំណុំរឿង​បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់