ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកកម្មកររោងចក្រ១គ្រឿង បើកបររេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់-ស្រាល៤៧នាក់

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកកម្មកររោងចក្រ បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤៧នាក់ រងរបួសធ្ងន់-ស្រាល លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (តៃកុងរថយន្តរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បើកបរទិសដៅពីខាងលិចទៅទិសខាងកើត ។ លុះពេលកបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ផ្លូវទៅខាងឆ្វេង បណ្តាលឲ្យកម្មកររោងចក្រ របួសចំនួន៤៦នាក់ស្រី របួសស្រាល និងរបួសធ្ងន់ម្នាក់ស្រី ។

មូលហេតុ៖ មកពីរផ្លូវកោងបត់ឆ្វេងរអិលធ្លាក់ផ្លូវ ។

ក្រោយពេលកើងហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន នៅប៉ុសិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាលផងដែរ ៕

មតិយោបល់