តាកែវៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ បានទទួលពាក្យបណ្តឹងពីបងថ្លៃជនសង្ស័យ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ ដឹកនាំកម្លាំងសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋតាអូរ ក្នុងការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឃាតកម្មលើប្រពន្ធលើខ្លួន។
ករណីនេះបានកើតឡើង នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ វេលាម៉ោង២និងនាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សែម វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិមេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ និងប្រពន្ធជាជនរងគ្រោះឈ្មោះ អេង ស្រយ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានកូនក្នុងផ្ទៃពោះអាយុ៩ខែ ស្លាប់ជាមួយម្តាយផងដែរ មូលហេតុជនសង្ស័យប្រចណ្ឌប្រពន្ធ មានសាហាយ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យបន្តទៅកាន់ស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/lv3uiobCJ4o
មតិយោបល់