ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តគេចម៉ូតូកង់បី ជ្រុលបុកចូលការដ្ឋានកំពុងជួសជុល បណ្តាលឲ្យក្រឡាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៣និង៤៥នាទីទៀបភ្លឺថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត ព្រូស មួយគ្រឿង គេចម៉ូតូកង់បី ជ្រុលចង្កូតបុកចូលការដ្ឋានមួយកន្លែងកំពុងជួសជុល បណ្តាលឲ្យក្រឡាប់រងការខូចខាត ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ផ្នែកខាងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានយករថយន្តបង្កហេតុនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់