ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅខេត្តកោះកុង

កោះកុង: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបើកបរបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រង់ចំណុចគល់ស្ពានត្រើយខាងលិច ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ យ័ន្ត ឌៀវ ភេទស្រី មុខរបរ បំរើការងារនៅរោងចក្រកាត់ដេរ ( KKN ) ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ចំណែកឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ៕

មតិយោបល់