ព័ត៌មានជាតិ

នគរបាលចេញល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញជនសង្ស័យ៣នាក់ ឃាត់សួរនាំនិងឆែកឆេរ រកឃើញសារធាតុញៀនចំនួន២៨កញ្ចប់

កណ្តាលៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩និង១៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចេញល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូម៉ាក YAMAHA ក៏ឃាត់សួរនាំ ហើយមានការសង្ស័យធ្វើការឆែកឆេរ រកឃើញសារធាតុញៀន ចំនួន២៨កញ្ចប់ ត្រង់ចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ម៉េត-ម៉ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ត្រី (ឃាត់ខ្លួន) ។ ២-ឈ្មោះ ទីន-ទី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុរបរលក់ត្រី (ឃាត់ខ្លួន) ៣-ឈ្មោះ អឿន-សារ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន២៨កញ្ចប់ធំ០១តូច២៧កញ្ចប់ ។
-ទូរសព្ទដៃ០២គ្រឿង ម៉ាកVIVO១គ្រឿង ម៉ាក NOKIA អិនចុចពិល ពណ៌ខៀវ០១គ្រឿង ។
-ម៉ូតូម៉ាក YAMAHAMiD មួយគ្រឿង ។
– លុយខ្មែរចំនួន ១២៥០០រៀល ។
-ដែកកេះ១ថង់ដាក់ថ្នាំពណ៌ក្រហម០១ ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានធ្វើការចេញល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូម៉ាក YAMAHA ចេញមកពីភូមិព្រែកខ្សេវ កម្លាំងឃើញក៏ឃាត់សួរនាំ ហើយមានការសង្ស័យធ្វើការឆែកឆេរ រកឃើញសារធាតុញៀន នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ម៉េត-ម៉ន ចំនួន២៨កញ្ចប់ ។ ចំណែកជនសង្ស័យឈ្មោះ អឿន-សារ៉ាត បានរត់គេចខ្លួន នៅសល់ជនសង្ស័យ០២នាក់ រួចលោកនាយប៉ុស្តិ៍បានរាយការណ៍ ជូនលោកអធិការហ្នឹងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ន-ម៉េត បានសារភាពថាថ្នាំញៀន ដែលនៅជាប់ខ្លួនគឺជាថ្នាំរបស់ឈ្មោះ អឿន-សារ៉ាត ឲ្យខ្លួនទុក ជនសង្ស័យរួម និងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់