បរទេស៖ កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku ត្រូវបានគេមើលឃើញថានឹងអាចបំពេញតាមក្តីស្រម៉ៃរបស់ខ្លួនបានហើយដើម្បីអាចចូលរួមក្នុងឈុតរបស់គ្រូបង្វឹកលោក Thomas Tuchelក្នុងនាមជាកីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោកនៅរដូវក្តៅនេះ។
Lukaku ត្រូវបាន The Goal អះអាងថាបានបញ្ចប់រួចរាល់ហើយនូវការធ្វើតេស្តសុខភាពជាមួយនឹងក្លឹបហើយនិងត្រូវហោះបន្តទៅកាន់ទីក្រុងឡុងដើម្បីអាចបញ្ចប់ទៅនៃកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃរហូតទៅដល់៩៨លានផោនពីក្លឹប Inter Milan។
ក្នុងនោះផងដែរ Inter Milan ក៏ត្រូវបានគេដឹងដែរថាក៏ទើបតែបាននាំយកកីឡាករខ្សែប្រយុទ្ធមួយរូបដើម្បីមកជំនួសតំណែងរបស់ Lukaku ផងដែរគឺកីឡាករខ្សែប្រយុទ្ធ Edin Dzeko ដែលទើបផ្លាស់មកពីក្លឹប Roma៕
មតិយោបល់