ក្មេងស្រីម្នាក់បានរត់ចោលកូនប្រុសជិតដល់ថ្ងៃរៀបការនៅសល់តែ ០១ ខែកន្លះគត់ពិធីនិងចាប់ផ្តើមជាផ្លូវការ ហើយម្តាយបានកក់ថ្លៃម្ហូបអាហារ និងរឿងផ្សេងទៀតអស់លុយកាក់ជាច្រើន ។ហើយម្តាយបានមកតាមយកកូនធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវសាធារណះនៅម៉ោងជាង ២ និង ២០ នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១៤ នៅចំណុចខាងមុខហាងយីហោ ម្លប់ពោធិ ផ្លូវ ២០០៤ភូមិត្រពាំងល្វា សង្កាត់កាកាប ។
ស្ត្រីឈ្មោះ នាង សាន បានអោយដឹងថា ក្មេងស្រីដែលត្រូវម្តាយបង្ខំរៀបការនោះមានឈ្មោះ នាង សុភី អាយុ ១៩ ឆ្នាំ និង ម្តាយឈ្មោះ នាង សាត អាយុ ៤២ ឆ្នាំរស់នៅភូមិ ឃុំទ្រាត ស្រុក គីរីវង្ស ខេត្តតាកែវ ។ រឿងរ៉ាវដែលនាំអោយមានការភ្ញាក់ផ្អើលនោះដោយសារតែកូនស្រីរបស់គាត់បានមកលេងផ្ទះពូដែលជាម្ចាស់ហាងគុយទាវ យីហោ តារា នៅភូមិខាងលើហើយម្តាយបានចាប់អូសទាញកូនស្រីឈ្មោះ នាងសុភី ចូលរថយន្តតែកូនមិនចូលក៍កើតមានការអូសប្រតាយប្រតប់តាមដងផ្លូវ ។ ទើបផ្អើលដល់សមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ កូនស្រីនាងបានឆ្លើយថា ដាច់ខាតគឺមិនព្រមទៅរៀបការនោះទេពីព្រោះនាងមិនបានស្រលាញ់បុរសនោះទេ ។
ស្ត្រីជាប្អូនបានបន្តថា កន្លងមកនាងបានភ្ជាប់ពាក្យនិងគ្នារួចរាល់អស់ហើយនៅសល់តែ ០១ ខែកន្លះទៀតទេដល់ថ្ងៃរៀបការហើយ តែបើមិនព្រមទៅរៀបការទេនោះភាគីខាងស្រីត្រូងតែសងបណ្តាការទាំងអស់ ។ ដោយសារតែខឹងនិងកូនខ្លាំងពេកស្ត្រីជាម្តាយបាន ( គាំងបេះដូង ) ដួលនៅប៉ុស្តិប៉ូលិសកាកាបតែម្តង ពេលនោះកូនស្រីក៍បានឆ្លើយថា ខ្ញុំយល់ព្រមទៅរៀបការ ហើយស្ត្រីរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ ៕
មតិយោបល់