ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីចេញពីធ្វើការសំណង់នៅជាប់ផ្ទះ រួចចេញទៅងូតទឹកអណ្តូងខាងក្រោយផ្ទះ តែអកុសលបណ្តាលឲ្យជនរងគ្រោះ ប្រកាច់ធ្លាក់ផ្កាប់មុខចូលអណ្តូងស្លាប់ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចជាប់និងវត្តជន្លង់ម្លូ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ លាង បុល ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ធ្វើសំណង់ មានទីលំនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីឪពុក របស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះមានឈ្មោះ លាង បុល ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើការសំណង់នៅជាប់ផ្ទះ ខណៈពេលដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានចេញពីធ្វើការ រួចឆ្លៀតទៅងូតទឹកនៅអណ្តូងខាងក្រោយផ្ទះ បន្ទាប់មកដោយសារតែដល់ម៉ោងបាយល្ងាច ចេះតែឆ្ងល់ជនរងគ្រោះងូតទឹកយូរមិនឃើញមកវិញ រួចគាត់ក៏បានតាមទៅមើលដល់អណ្តូងទឹក ស្រាប់តែឃើញជនរងគ្រោះ បានធ្លាក់ចូលក្នុងអណ្តូងទឹក បន្ទាប់មកក៏នាំគ្នាលើកជនរងគ្រោះ មកលើគោកជួយធ្វើចលនា តែអកុសលដោយគាត់ បានដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យឃើញថា គាត់ស្លាប់ដោយសារលង់ទឹកពិតមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណី ៕
មតិយោបល់