ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ជាងកាត់សក់ចិន

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០៣នាក់ ចំណុចផ្លូវគ្មានលេខ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក XIAO MI ពណ៌ខ្មៅ ស៊ីមកាតលេខ ០៧១៤២០២៧៣៣ ,០១៥៥៩០១៨៧៧៨៥ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០ដេ ផ្លូវលេខ១១០បុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១និង៣៥ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖
១-ឈ្មោះ ម៉ក់ ឧត្តមបញ្ញា ហៅ ប៊យ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ន ដេវីត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ហ៊ គឹមហាវ ហៅ ហៃ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ៥៩០១៦៧២ ពាក់ស្លាកលេខ ភ្នំពេញ ១IW ០៧៧២ ចំនួន ០១ គ្រឿង ។
-ទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាក XIAO MI ព៌ណ ខ្មៅ ស៊ីមកាតលេខ ០៧១៤២០២៧៣៣ ,០១៥៥៩០១៨៧៧៨៥ ព៌ណ ខ្មៅ ចំនួន ០១ គ្រឿង

ជនរងគ្រោះឈ្មោះ CHU GUANGZHI ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEG០៨៧០០៣៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់អេភល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់