ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខេមរភូមិន្ទ២-២៩០៨ និងសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ បន្ទាប់ពីរកឃើញគ្រឿងញៀន

ព្រះវិហារ: នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចក្រុងព្រះវិហារ និងស្រុកគូលែន បានចាប់ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។

ជនសង្ស័យខាងលើ៖
ទី១-ឈ្មោះ អាត លីហ័ន ភេទប្រុស អាយុ២៥ឆ្នាំ
ទី២.ឈ្មោះ វង្ស វិន ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣-ឈ្មោះ ឈឺម ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ ឃាត់ខ្លួន នៅចំណុចភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុង/ខេត្តព្រះវិហារ។

ទី៤-ឈ្មោះ ហេង លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសិប្បកម្មឈើ ឃាត់ខ្លួន នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី
ទី៥-ឈ្មោះ ខា សូត្រ ភេទប្រុស អាយុ២៧ ឆ្នាំ។

វត្ថុតាងដកហូតរួមមាន៖
– ថ្នាំញៀនក្រាម ពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១១កញ្ចប់ ទម្ងន់១០.៣៩ក្រាម
– រថយន្តម៉ាក Camery ពណ៌ស ចំនួន១គ្រឿង ស្លាកលេខខេមរ ភូមិន្ទ២-២៩០៨
– ម៉ូតូចំនួន៣គ្រឿង
– ទូរស័ព្ទដៃចំនួន ៩គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់