បាត់ដំបងៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥០នាទី នៅចំណុចក្រុមទី០៦ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សែ ចាន់ធឿន ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកក ICE) ចំនួន១១ថង់ ទម្ងន់ ១,៧៧ក្រាម (ទាំងសម្បក) ,ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនល្មើសនិងវត្ថុតាង បច្ចុប្បន្ន បាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់